Bayern Munich បានគ្រងជើងឯក UEFA Champions League រដូវកាលចាស់ ស្របពេល Sevilla លើកពាន Europa League។ ប៉ុន្តែពួកគេមានពេលសម្រាកមិនច្រើនទេមុននឹងចេញមកការពារជើងឯករៀងៗខ្លួន ដ្បិតការចាប់ឆ្នោតចែកពូល UCL នឹងត្រូវបានធ្វើឡើងនាម៉ោង១០យប់ថ្ងៃព្រហស្បតិ៍ទី១ខែតុលាឆ្នាំ២០២០នេះហើយក្រោយបង្ហើយវគ្គជម្រុះយប់មិញ។ ចំណែកការចាប់ឆ្នោតចែកពូល Europa League នឹងធ្វើនៅថ្ងៃសុក្រស្អែកនេះ។
ខាងក្រោម ជាចំណុចសំខាន់ៗអ្នកត្រូវការដឹងមុនការចាប់ឆ្នោតពាន UCL៖
-ក្រុមទាំងឡាយនឹងត្រូវបានដាក់ចូលក្នុងក្រឡចំនួន៤ ហើយក្រឡទី១នឹងផ្ទុកក្រុមការពារជើងឯក, ជើងឯក Europa League និងជើងឯកលីគមកពីប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុត៦។
-ក្រឡទី២ ទី៣ និងទី៤ ត្រូវបានកំណត់តាមចំណាត់ថ្នាក់ Club Coefficient។
-មាន២៦ក្រុមទទួលបានកៅអីវគ្គចែកពូលដោយស្វ័យប្រវត្តិ និង៦ក្រុមទៀតឡើងមកតាមរយៈការលេង play-off។
-ក្រុមដែលមកពីប្រទេសតែមួយនឹងមិនប៉ះគ្នាក្នុងវគ្គចែកពូលទេ
-រដូវកាលមុន(២០១៩-២០) វគ្គផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី២៣ខែសីហា ដែលបណ្ដាលឱ្យវគ្គចែកពូលរដូវកាលថ្មីនេះចាប់ផ្ដើមយឺតជាងធម្មតា ប៉ុន្តែវគ្គ knock-out (ចាប់ពីវគ្គ១៦ក្រុមចុងក្រោយទៅ) នឹងធ្វើក្នុងខែមីនា, មេសា និង ឧសភា ដដែល ខណៈវគ្គផ្ដាច់ព័ត្រគឺនៅថ្ងៃទី២៩ខែឧសភា នៅកីឡដ្ឋាន Ataturk ក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។
-លេងដូរដី (home/away) ប៉ុន្តែមិនទាន់ច្បាស់ថាអនុញ្ញាតឱ្យទស្សនិកជនចូលកីឡដ្ឋានឬអត់ទេ។
ក្រឡទី១មាន៖ Bayern Munich, Sevilla, Real Madrid, Liverpool, Juventus, Paris St-Germain, Zenit St Petersburg, Porto.
ក្រឡទី២មាន៖ Barcelona, Atletico Madrid, Manchester City, Manchester United, Shakhtar Donetsk, Borussia Dortmund, Chelsea, Ajax.
ក្រឡទី៣មាន៖ Dynamo Kiev, Red Bull Salzburg, RB Leipzig, Inter Milan, Olympiakos, Lazio, Krasnodar, Atalanta
ក្រឡទី៤មាន៖ Lokomotiv Moscow, Marseille, Club Brugge, Borussia Monchengladbach, Istanbul Basaksehir, Midtjylland, Rennes, Ferencvaros.
ថ្ងៃប្រកួតទី១៖ ២០/២១ តុលា
ថ្ងៃប្រកួតទី២៖ ២៧/២៨ តុលា
ថ្ងៃប្រកួតទី៣៖ ៣/៤ វិច្ឆិកា
ថ្ងៃប្រកួតទី៤៖ ២៤/២៥
ថ្ងៃប្រកួតទី៥៖ ១/២ ធ្នូ
ថ្ងៃប្រកួតទី៦៖ ៨/៩ ធ្នូ៕