AMS SPORTS និង អប្សរា ទទួលសិទ្ធិផ្សាយផ្ទាល់លីគទីពីរ និងលីគនារី

Sovann Tith
48 មើល
1 នាទីអាន
- Advertisement -

ទំព័រហ្វេសប៊ុក AMS SPORTS និងស្ថានីយទូរទស្សន៍អប្សរា ទទួលបានសិទ្ធិផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ក្របខណ្ឌនារី Women’s League និងក្របខណ្ឌទីពីរ Cambodian League 2 រដូវកាល២០២០។

ក្នុងនោះ មួយលីគនឹងមានផ្សាយផ្ទាល់ចំនួនពីរគូ។ សម្រាប់បាល់ទាត់នារីមានការ cross live ទៅកាន់ទំព័រហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទំព័រហ្វេសប៊ុក Cambodian Women’s League។ ជាមួយគ្នានេះ ការផ្សាយផ្ទាល់បាល់ទាត់ក្របខណ្ឌទីពីរក៏នឹង cross live ទៅកាន់ទំព័រហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទំព័រហ្វេសប៊ុក Cambodian League 2។

គួរដឹងដែរថា ការប្រកួតបាល់ទាត់ជើងឯកក្របខណ្ឌនារី ២០២០ មាន១០ក្រុមចូលរួម គឺភ្នំពេញក្រោន, សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ, បឹងកេត, ព្រះខ័នរាជស្វាយរៀង, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, កំពង់ធំ, កណ្ដាល និងកំពង់ឆ្នាំង។ កាលបរិច្ឆេទប្រកួតនឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា។

សម្រាប់ការប្រកួតក្របខណ្ឌទីពីរវិញ មាន១០ក្រុម គឺ សៀមរាបអេហ្វស៊ី, កោះកុងអេហ្វស៊ី, ឫទ្ធីសែន, សមាគមបាល់ទាត់ព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ, ស្វាយរៀង, កំពង់ស្ពឺ, ISI Dangkor Senchey, យុវជនភ្នំពេញក្រោន និង Tiffy Army U21។ កាលបរិច្ឆេទពីថ្ងៃទី០៣ ខែតុលា ដល់ថ្ងៃទី២៧ ខែធ្នូ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕