ក្រុម ហ្វូតសាលរបស់ Barcelona ក្លាយជាជើងឯក Champions League 2020

Narong
11 មើល
0 នាទីអាន
- Advertisement -

ក្រុមហ្វូតសាល(បាល់ទាត់ក្នុងសាល)របស់ Barcelona ក្លាយជាជើងឯក Champions League ក្រោយបានយកឈ្នះលើ ElPozo ជាមួយលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យទី១១ ខែតុលាឆ្នាំ ២០២០ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុង Palau ដោយមិនមានអ្នកគាំទ្រចូលទស្សនា។

Barcelona រកគ្រាប់បាល់បាន២គ្រាប់នាំមុខ ដោយកីឡាករ Dyego និង Aicardo ត្រឹម១៦នាទីដំបូងនៃវគ្គទី១ ប៉ុន្ដែត្រូវបាន Leo Santana វាយបកតាមពីក្រោយមួយគ្រាប់វិញសម្រាប់ក្រុម Elpozo នៅក្នុងវគ្គទី២។

Barca ក្លាយជាជើងឯកសារជាថ្មី បន្ទាប់ពីទទួលបានជោគជ័យ វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ ២០១២ និង ២០១៤ ដោយបានយកឈ្នះ Elpozo ជាជំនួបលើកដំបូង នៅក្នុងប្រវត្តិសាស្ដ្រដែលក្រុមទាំងពីរនៅក្នុងវគ្គផ្ដាច់ព្រ័ត្រមកពីអេស្ប៉ាញ៕

TAGGED: