BG Pathum គ្រោងផ្ទេរ Teerasil Dangda ពីក្លិបលីគកំពូលជប៉ុន

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

ប្រភពព័ត៌មានក្នុងស្រុកពីប្រទេសថៃឲ្យដឹងថា ក្លិបបាល់ទាត់ BG Pathum United បានដាក់សំណើផ្ទេរយកខ្សែប្រយុទ្ធ Teerasil Dangda ពីក្លិប Shimizu S-Pulse នៃក្របខណ្ឌកំពូលជប៉ុន J-League 1 នៅជុំទីពីរខាងមុខ។

បើតាមដំណឹងមក ក្លិបកំពុងគ្រប់គ្រងកំពូលតារាង Thai League 1 គ្រោងចាយ២៤លានបាត(៧៧០,០០០ដុល្លារអាមេរិក) សម្រាប់តម្លៃផ្ទេរកីឡាករវ័យ៣២ឆ្នាំខាងលើ។ បើការព្រមព្រៀងបានសម្រេចជាផ្លូវការ Teerasil នឹងទទួល​បានថ្លៃនឿយហត់ក្នុងមួយខែ៧២៥០០០បាត (២៣០០០ដុល្លារអាមេរិក)លើកិច្ចសន្យា៣ឆ្នាំកន្លះ។

គួរដឹងដែរថា Teerasil Dangda បានចាកចេញពី Muangthong United ទៅ Shimizu S-Pulse នៅដើមឆ្នាំ២០២០។ កីឡាករធ្លាប់ចុះកុងត្រានៅ Manchester City កាលឆ្នាំ២០០៨ ក៏ធ្លាប់លេងឲ្យក្លិបកំពូលជប៉ុនមួយទៀតដែរ គឺ Sanfrecce Hiroshima៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕