ព្រះមហាក្សត្រីអង់គ្លេស Elizabeth II និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ផ្ញើព្រះរាជសារនិងសារ អបអរសាទរកីឡាការិនីវ័យ១៨ឆ្នាំ Emma Raducanu

Monghak Yong
34 មើល
0 នាទីអាន

ព្រះមហាក្សត្រីអង់គ្លេស Elizabeth II និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ផ្ញើព្រះរាជសារនិងសារ អបអរសាទរកីឡាការិនីវ័យ១៨ឆ្នាំ Emma Raducanu ក្រោយឈ្នះពាន US Open ដែលជា Grand Slam មួយក្នុងពិភពវាយកូនបាល់។

ព្រះមហាក្សត្រី មានព្រះរាជបន្ទូលក្នុងព្រះរាជសារថា៖ ខ្ញុំសូមផ្ញើការអបអរសាទររបស់ខ្ញុំដល់អ្នកចំពោះជោគជ័យរបស់អ្នក។ វាជាសមិទ្ធផលដ៏អស្ចារ្យនៅក្នុងវ័យដ៏ក្មេងបែបនេះ និងជាភស្តុតាងដ៏រឹងមាំបញ្ជាក់ពីការលះបង់និងការខិតខំយ៉ាងខ្លាំងក្លារបស់អ្នក។ ខ្ញុំច្បាស់ណាស់ថា គុណផលដ៏លេចធ្លោរបស់អ្នក និងគូបដិបក្ខរបស់អ្នក Leylah Fernandez នឹងបំផុសទឹកចិត្តអ្នកជំនាន់ក្រោយនៃអ្នកកីឡាវាយកូនបាល់។

ចំណែកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖

ពិតជាការប្រកួតដ៏មហស្ចារ្យខ្លាំងណាស់! សូមអបអរសាទរយ៉ាងធំធេងចំពោះ Emma Raducanu។ អ្នកបានបង្ហាញជំនាញ ការរៀបចំខ្លួននិងភាពក្លាហាន ម្យ៉ាងវិសាមញ្ញ ហើយពួកយើងទាំងអស់គ្នាមានមោទកភាពយ៉ាងខ្លាំងចំពោះអ្នក។

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕