ក្លិបបាល់ទាត់ BG Pathum United បានតែងតាំងលោក Dusit Chalermsan ជាអ្នកចាត់ការក្រុម បន្ទាប់ពីលោកបានចាកចេញពី Port FC កាលថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ។
តាមពិតទៅលោក Dusit ក៏ធ្លាប់ធ្វើគ្រូបង្គោល BG ឆ្នាំ២០១៩ ដោយលើកពាន Thai League 2 ឆ្នាំនោះ និងឡើងទៅក្របខណ្ឌកំពូលរដូវកាលបន្ទាប់ និងលើកពាន Thai League 1 ថែមទៀត។
ដោយសារតែ Legend បាល់ទាត់ថៃរូបនេះមិនមានវិញ្ញាបនបត្រកម្រិត Pro ដែលតម្រូវសម្រាប់ក្រុមចូលរួម AFC Champions League ទើបលោកចាកចេញ។
បុរសវ័យ៥១ឆ្នាំបានទៅបង្ហាត់នៅក្លិប Rajpracha ប៉ុន្មានថ្ងៃដែរ មុនត្រូវបាន Port FC តែងតាំងជាគ្រូបង្គោល។ យ៉ាងណា ដោយសារលទ្ធផលមិនគាប់ចិត្ត មិនដូចគោលដៅ ទើបលោកបានសម្រេចចិត្តចាកចេញ៕