Sovann Tith

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕
Follow:
736 Articles

អតីតគ្រូគិរីវង់រំពឹងជួយក្រុមនៅកម្ពុជាសាជាថ្មី ក្រោយបញ្ចប់ការសិក្សាវគ្គគ្រូកម្រិត A

លោក Ekapob Potisai អតីតគ្រូបង្គោលគិរីវង់សុខសែនជ័យ បានបង្ហាញពីបំណងចង់មកដឹកនាំក្រុមបាល់ទាត់នៅកម្ពុជាសាជាថ្មី មិនថា ក្នុងក្របខណ្ឌកំពូល ឬលីគទី២នោះទេ។ គ្រូបង្វឹកជនជាតិថៃប្រាប់ AMS Sports ថា…

Sovann Tith

សាលាបាល់ទាត់អាយអេសអាយដង្កោសែនជ័យបើកសាខាថ្មីនៅបឹងកក់

សាលាបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានបើកសាខាថ្មីនៅទីលាន Central Park នៅបឹងកក់។ ខាងក្រោមជាព័ត៌មានលម្អិត ៖ ថ្នាក់បើកថ្មី *សាខាបឹងកក់ !កាលវិភាគហ្វឹកហាត់÷រៀងរាល់ថ្ងៃសៅរ៍-អាទិត្យអាយុក្រោម ៧ឆ្នាំ និង ១០ឆ្នាំ…

Sovann Tith

🥹 ❤️ 🇰🇭 រំភើប ពេលឃើញខ្មែរចេះសាមគ្គីគ្នា!

មិនមែនជាទូករបស់ខ្លួនទេ ប៉ុន្តែក្រុមចំណុះទូកអាវពណ៌ក្រហម បានស្រាក់ដៃគ្នាជួយលើកទូកក្រុមអាវពណ៌បៃតងឡើងគោក ដើម្បីរៀបចំត្រលប់ទៅភូមិវិញ៕

Sovann Tith

កុមារា វុត្ថា វ័យ១៣ឆ្នាំជាអ្នកគាំទ្រទូកដ៏សកម្មមួយរូប

កូនចុងភៅទូក ""តេជះរាជសីហ៍ភូមិថ្មីមានជ័យ" មកពីភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ ចេះមើលទូកតាមម្ដាយ និងបងប្រុស។ គេថា ពេលដល់វ័យ១៨ឆ្នាំ គេក៏ចង់ក្លាយជាចំណុះទូកមួយរូបដែរ៕

Sovann Tith

ឃើញស្រលាញ់បាល់ទាត់ខ្លាំង ម្ដាយ ធាវី ទិត្យមុន្នីចេស្ដា មិនរារាំងកូន មានតែជំរុញថែម

អ្នកស្រី ព្រំ ប៊ុណ្ណាវី ម្ដាយបង្កើតខ្សែប្រយុទ្ធក្រុមវិទ្យាល័យឫស្សីកែវ ធាវី ទិត្យមុន្នីចេស្ដា អះអាងថា មិនដែលរារាំងកូនប្រុសពីការលេងកីឡាបាល់ទាត់ទេ ព្រោះជាអ្វីដែលគេចូលចិត្ត និងស្រលាញ់តាំងពីតូចក្រូចឆ្មាម្ល៉េះ។ ដូច្នេះហើយស្ត្រីជាអ្នកលក់ដូរនៅខណ្ឌឫស្សីកែវថ្លែងថា មានតែការលើកទឹកចិត្ត…

Sovann Tith

វីរៈកីឡាការិនី កែ ឡេង ប្រាប់ស្ថានភាពសុខភាពបច្ចុប្បន្ន ក្រោយស្បើយពីជំងឺសម្ពាធឈាមឡើងខ្ពស់

មានរយៈពេល៦ខែមកហើយដែលវីរៈកីឡាការិនី កែ ឡេង បានចាកចេញពីមន្ទីរពេទ្យដែលអ្នកស្រីបានចូលសម្រាកព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់។ ម្ចាស់មេដាយមាសប៉េតង់ពិភពលោក៤សម័យបញ្ជាក់ថា បានធូរស្បើយពីជំងឺមួយនេះ តែសុខភាពនៅមិនទាន់វិលមកសភាពដើម១០០ភាគរយទេ។ ឧត្ដមសេនីយ៍ទោក្របខណ្ឌក្រសួងការពារជាតិដដែលប្រាប់ថា រៀងរាល់ថ្ងៃនេះបានខិតខំយ៉ាងខ្លាំងអនុវត្តតាមវេជ្ជបញ្ជារបស់ពេទ្យដើម្បីរក្សាស្ថានភាពសុខភាពឱ្យបាននឹងនរទាំងការហូបចុក និងលំហាត់ប្រាណ។ អ្នកស្រីបញ្ជាក់ថា នឹងអាចចូលបង្ហាត់វិញបាននាដំណាច់ឆ្នាំ២០២៣នេះ។…

Sovann Tith

គួន មុំ ប៊ិះបានទៅលេងនៅជប៉ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ទម្លាយថា ក្លិបបាល់ទះនៅជប៉ុនបានបង្ហាញការចាប់អារម្មណ៍លើកីឡាករកម្ពុជា។ ជាក់ស្ដែង មានក្លិបនៅជប៉ុនបានដាក់សំណើផ្ទេរ គួន មុំ ដែរ តែយឺតពេលបន្តិច…

Sovann Tith

គ្រូបង្វឹកលំហាត់ប្រាណម្នាក់នៅតាខ្មៅមើលឃើញពលរដ្ឋក្នុងមូលដ្ឋានយកចិត្តទុកដាក់លើសុខភាពកាន់តែខ្លាំង

លោក ចាន់ សំភី ជាគ្រូបង្ហាត់លំហាត់ប្រាណមួយរូបនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្ដាល តាំងពីឆ្នាំ២០០៧ម្ល៉េះ។ លោកថា ពេលចាប់ផ្ដើមបង្ហាត់ដំបូងៗនាពេលនោះ មិនមានមនុស្សច្រើនទេហាត់ប្រាណ ពោលស្ងាត់ជ្រងំ តែក្រោយមក មានមនុស្សហាត់ប្រាណកាន់តែច្រើនឡើងជាងមុន។…

Sovann Tith

U14 Chonburi និង U14 សៀមរាបយូណាយធីតឈ្នះដូចគ្នាក្នុងពានយុវជន X.O Siem Reap

ក្រុមបាល់ទាត់ U14 Chonburi (ថៃ) បានយកឈ្នះក្រុម U14 Lion City Sailor (សិង្ហបុរី)៣ទល់នឹង១ ក្នុងការប្រកួតថ្ងៃដំបូងនៃពានរង្វាន់ U14…

Sovann Tith

អង្គុយមើលគេប្រកួតបាល់ទះសុខៗ យុវជន៣រូបមកពីកំពង់ធំមិនស្មានបានជួបរៀមច្បង វឿន វាសនា ដោយផ្ទាល់

យុវជន៣រូបដែលជាសមាជិកក្រុមកីឡាបាល់ទះអាចារ្យលាក់ខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ក្រោយបានជួបរៀមច្បង វឿន វាសនា ដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ព្រោះកន្លងមកបានឃើញតែតាមទូរសព្ទ។ អ្នកទាំង៣ថា ធ្លាប់ប៉ងចង់ជួបស្មាត់ជម្រើសជាតិរូបនេះដែរ ដូច្នេះឥឡូវបានសម្រេចបំណងហើយ។

Sovann Tith

អ្នកគាំទ្របាល់ទះជាតិម្នាក់រំឭកអនុស្សាវរីយ៍បំភ្លេចមិនបាន

កញ្ញា ចេ អ្នកគាំទ្រកីឡាបាល់ទះជាតិបានរំឭកពីការតស៊ូមួយស្ទើរតែបំភ្លេចមិនបានក្នុងការមកចូលរួមទស្សនាការប្រកួតនាពេលកន្លងមក។ នោះគឺនាងបានព្យាយាមធ្វើលំហាត់ប្រឡងហើយឱ្យបានមុនម៉ោងដើម្បីបានមើលការប្រកួតក្នុងពានរង្វាន់ឯកឧត្ដម ស សុខា អំឡុងខែសីហា កន្លងទៅ។ និស្សិតឆ្នាំទី២ខាងលើបញ្ជាក់ថា ម៉ោងដែលគ្រូកំណត់ គឺ២និង៣០នាទី តែបានប្រឹងប្រែងធ្វើហើយមុនកន្លះម៉ោង។…

Sovann Tith

ប្រកួតដំបូងៗ កីឡាការិនីវាយសី ហៀង លក្ខិណា ចាញ់រហូតឡើងស្ពឹកមុខ តែដាក់ចិត្តតស៊ូមិនបោះបង់

កីឡាការិនីក្លិបវាយសីភ្នំពេញ ហៀង លក្ខិណា រំឭកថា ពេលចេញប្រកួតដំបូងៗកាល៥ទៅ៦ឆ្នាំមុន នាងមិនដែលទទួលបានជ័យជម្នះឡើយ ពោលបានត្រឹមបរាជ័យបន្តបន្ទាប់ រហូតដល់ស្រក់ទឹកភ្នែក។ យុវតីមានប្រភពពីខេត្តកំពង់ឆ្នាំងរំឭកថា កាលណោះពិតជាពិបាកសម្រាប់នាង ព្រោះទើបចេញប្រកួតដំបូងៗ ហើយពេលនោះ…

Sovann Tith