ព្រះខ័នរាជ ប្រកាសចែកផ្លូវគ្នាជាមួយ កីឡាករប្រេស៊ីលពីររូប

0 នាទីអាន

ក្លិបព្រះខ័៍នរាជស្វាយរៀង បានប្រកាសពីការចាកចេញរបស់កីឡាករប្រេស៊ីលពីររូបគឺ Thiago និង Pedro Agusto នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លិប នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០។

សម្រាប់ការចំណាយពេលមួយរដូវកាល ចាប់តាំងពីផ្ទេរមកកាន់ព្រះខ័នរាជ ពីក្លិប Thai Honda នៅចុងឆ្នាំ ២០១៩ ខ្សែបម្រើវ័យ៣២ឆ្នាំ Thiago បានបង្ហាញខ្លួនលើទីលាន១៤ប្រកួត និងរកគ្រាប់បាល់បាន៣គ្រាប់។
​
ដោយឡែកខ្សែប្រយុទ្ធ Pedro Agusto រកគ្រាប់បាល់បាន១៤គ្រាប់ ដោយតាមពីក្រោយ ម្ចាស់ពានស្បែកជើងមាស Jean Marie Privat ដែលជាមិត្តរួមក្រុមព្រះខ័នរាជ តែ២គ្រាប់ប៉ុណ្ណោះ។

ថ្វីដ្បិតមិនបានឈ្នះពានរង្វាន់នៅក្នុងរដូវកាលនេះ ក៏ពិតមែន ប៉ុន្ដែកីឡាករទាំងពីររូបនេះ បានរួមចំណែកជួយក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ទទួលបានពិន្ទុស្មើជាមួយបឹងកេតនៅលើកំពូលតារាង Metfone Cambodian League ប៉ុន្ដែចាញ់ Head To Head៕