ទើបតែបដិសន្ធិឡើងបានប៉ុន្មានខែប៉ុណ្ណោះ ក្លិបគុនខ្មែរ ដាវដែកគុនខ្មែរ ដែលមានមូលដ្ឋានក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២០មករា សប្ដាហ៍នេះ បានទទួលបាន អាជ្ញាបណ្ណដំណើការក្លិបដោយស្របច្បាប់ហើយ ពីសហព័ន្ធកីឡាគុនខ្មែរ។ ស្ថាបនិកក្លិបប្ដេជ្ញា ថានឹងចូលរួមយ៉ាងសកម្មក្នុងការរួមចំណែក ផលិតធនធានគុនខ្មែរ។