Skip to content
ក្រុមការពារជើងឯក Champions League អាស៊ីនិងអឺរ៉ុប ជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Club World Cup
    ទំព័រដើម  »  កីឡាជាតិ

ក្រុមការពារជើងឯក Champions League អាស៊ីនិងអឺរ៉ុប ជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Club World Cup

ក្រុមតោខៀវ Chelsea នឹងត្រូវជួបតតាំងជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al Hilal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Club World Cup នាថ្ងៃពុធសប្ដាហ៍នេះ។

ក្រុមការពារតំណែងជើងឯក AFC Champions League បានបំបាក់ក្រុមជើងឯក UAE Pro League Al Jazira ដោយលទ្ធផល៦-១ នៅទីក្រុងអាប៊ូដាប៊ី ដែលធ្វើឱ្យពួកគេបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីជួបប្រកួតទល់នឹងក្រុមរបស់លោក Thomas Tuchel នៅកីឡដ្ឋាន Mohammed bin Zayed នៅថ្ងៃពុធនេះ។

អតីតខ្សែប្រយុទ្ធរបស់ Manchester United និង Watford កីឡាករ Odion Ighalo រកគ្រាប់បាល់បញ្ចូលទី ក្នុងការបង្ហាញខ្លួនលើកដំបូងសម្រាប់ Al Hilal កាលពីថ្ងៃអាទិត្យ ខណៈអតីតខ្សែប្រយុទ្ធស្លាបរបស់ West Brom គឺ Matheus Pereira ក៏រកបានមួយគ្រាប់ដែរ ហើយបួនគ្រាប់ផ្សេងទៀតរកបានដោយ Mohamed Kanno, Salem Al-Dawsari, Moussa Marega និង Andre Carillo។

ក្រុម Al Jazira ដែលបានយកឈ្នះ AS Pirae មកពីតាហ៊ីទីកាលពីជើងទី១ មានឱកាសរកគ្រាប់បាល់នាំមុខមួយគ្រាប់មុននៅដើមវគ្គទី១ ប៉ុន្ដែត្រូវបាន Ighalo តាមស្មើវិញនៅនាទីទី៩ មុនពេលក្រុមថ្មីរបស់គេ បន្ថែម៥គ្រាប់ទៀតជាបន្ដបន្ទាប់។

ដោយឡែក Chelsea បានធ្វើដំណើរទៅដល់ទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទទួលបានជ័យជម្នះទាំងលំបាកលើក្រុមមកពីលីគ៣ Plymouth ក្នុងជុំទី៤ FA Cup៕