Manchester City ក្លាយជាក្រុមដំបូងដែលរកគ្រាប់បាល់៤គ្រាប់ក្នុងវគ្គទី១ នៃការប្រកួត UEFA Champions League។ ក្រុមមេឃខៀវ បានយកឈ្នះ Sporting Lisbon នៅក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UCL ដោយលទ្ធផល ៥-០។
ក្រុមរបស់លោក Pep Guardiola រកគ្រាប់បាល់បើកឆាកនៅ៧នាទីដំបូងនៃការប្រកួត នៅពេលដែលខ្សែប្រយុទ្ធ Riyad Mahrez ស៊ុតបញ្ចូលទីសម្រាប់ក្រុមភ្ញៀវមកពីអង់គ្លេស មុនពេល Bernardo Silva រកបានមួយគ្រាប់បន្ថែមទៀតនៅ១០នាទីបន្ទាប់ ដោយសារស៊ុត វ៉ុល្លេយ៍ដ៏ស្រស់ស្អាត។