អតីតកីឡាករចិត្តស៊ូ សរ សី បានបង្ហើបពីបំណងប្រាថ្នាសំខាន់ៗដែលដក់ក្នុងចិត្តជំរុញលោកឲ្យស្រវេស្រវា រៀបចំការប្រកួតគុនថ្នាលកីឡាករគុនខ្មែរឡើង ទោះបីជាលោកត្រូវបានគេមើលឃើញថាជាគ្រូ បង្វឹកមួយរូបដែលជីវភាពមិនធូរធាក្ដី។ ជាការខិតខំធ្វើឡើងដោយផ្ទាល់ខ្លួន សរ សី លើកឡើងថា លោកសង្ឃឹមថា អ្វីដែលលោកប្រឹងប្រែងនឹងក្លាយជាផ្នែកមួយ នៃការអភិវឌ្ឍកីឡាករក្មេងៗឲ្យមានឱកាសពង្រឹងសមត្ថភាព ដើម្បីឈានទៅជាធនធានកីឡាករឆ្នើមនាពេលអនាគត។ មួយទៀតលោកថានេះ ក៏ជាការលះបង់របស់លោកក្នុងការធ្វើអ្វីដែលលោកអាចធ្វើបានក្នុងនាមជាអ្នកកីឡាគុនខ្មែរមួយរូប ដើម្បីរក្សានិងផ្សព្វផ្សាយមរតកកីឡាដូនមួយនេះ។