Skip to content
កីឡាករ PSG ពីររូបតឹងសរសៃរកដាក់គ្នា ក្រោយធ្លាក់ចេញពី Champions League
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ PSG ពីររូបតឹងសរសៃរកដាក់គ្នា ក្រោយធ្លាក់ចេញពី Champions League

Neymar Junior និង Gianluigi Donnarumma ត្រូវបានមិត្តរួមក្រុមបំបែកបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា បន្ទាប់ពីបរាជ័យក្នុងការប្រកួតក្រោមថ្វីជើង Real Madrid ក្នុងលទ្ធផល ៣-១ ក្នុងជើងទី២ UEFA Champions League កាលពីរាត្រីថ្ងៃពុធកន្លងទៅ។

ក្រុមអ្នកមានបារាំង ទទួលបានជ័យជម្នះ ក្នុងជើងទី១ដោយលទ្ធផល ១-០ ហើយពួកគេកាន់តែមានសង្ឃឹមថាអាចឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពី Kylian Mbappe ស៊ុតបញ្ចូលទីយ៉ាងល្អក្នុងវគ្គទី១ នៅកីឡដ្ឋាន Santiago Bernabeu ប៉ុន្ដែដោយសារការបញ្ជូនបាល់មិនបានល្អរបស់អ្នកចាំទី Donnarumma ទើបខ្សែប្រយុទ្ធ Karim Benzema មានឱកាសស៊ុតបញ្ចូលទីមួយគ្រាប់។

ហើយអ្នកចាំទីរូបនេះ បានចោទ Neymar ថាគ្រាប់បាល់ទី២របស់ក្រុមអធិរាជស ជាកំហុសរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ហើយក្រោយមកសង្គ្រាមពាក្យសម្ដីរបស់កីឡាករឆ្នើមទាំងពីរ ក៏ផ្ទុះឡើងរហូតដល់មិត្តរួមក្រុមចូលមកឃាត់។