Skip to content
កីឡាករបាល់ទាត់រុស្ស៊ីម្នាក់ ស្នើមិនចូលរួមជម្រើសជាតិ ដោយសារបញ្ហារុស្ស៊ី-អ៊ុយក្រែន
    ទំព័រដើម  »  កីឡាជាតិ

កីឡាករបាល់ទាត់រុស្ស៊ីម្នាក់ ស្នើមិនចូលរួមជម្រើសជាតិ ដោយសារបញ្ហារុស្ស៊ី-អ៊ុយក្រែន

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី លោក Valeriy Karpin បានបញ្ជាក់ថា តារាឆ្នើម Artem Dzyuba បានស្នើមិនឱ្យលោក កោះហៅខ្សែប្រយុទ្ធរូបនេះ សម្រាប់ការប្រកួតបន្ទាប់នោះទេ ដោយសារប្រទេសរបស់គេ កំពុងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

កាលពីថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) បានប្រកាសថា ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី នឹងត្រូវបានដកចេញពីការប្រកួតទាំងអស់ ហើយក៏មិនអាចប្រកួតវគ្គជម្រុះ World Cup បានដែរ។

សហព័ន្ធបាល់ទាត់រុស្ស៊ី ក៏បានប្ដឹងជំទាស់ ចំពោះការពិន័យរបស់ FIFA ហើយក្រុមរុស្ស៊ី កំពុងហ្វឹកហាត់ ដើម្បីត្រៀមសម្រាប់ការប្រកួត។ ហើយពេលនេះ គ្រូបង្វឹក Karpin បានបញ្ជាក់ថា Dzyuba មិនមានបំណងចង់ចូលរួមការប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួនឡើយ។ គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា ដោយសារតែកីឡាករវ័យ៣៣ឆ្នាំរូបនេះ មានគ្រួសារនៅប្រទេសអ៊ុយក្រែន ម្ល៉ោះហើយ ទើបគេមិនចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមជម្រើសជាតិរុស្ស៊ី ផ្សេងទៀតបាន។