កីឡាករ-កីឡាការិនីប៉េតង់កម្ពុជា៤នាក់ចេញទៅប្រកួតជើងឯកពិភពលោកនៅដាណឺម៉ាក

Sovann Tith
13 មើល
1 នាទីអាន
- Advertisement -

សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជានឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនីចំនួន៧នាក់ទៅចូលរូមព្រឹត្តិការណ៍ការប្រកួតជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់ដែលប្រព្រឹត្តថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។

លោក អ៊ុក យ៉ារី គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសដាណឺម៉ាក់មានកីឡាករ-កីឡាការិនីរាប់រយនាក់មកពីប្រទេសចំនួន៤៨ប្រទេសនៅទូទំាងពិភពលោកដើម្បីចូលរួមប្រកួត។ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក ២នាក់ និងប្រធានប្រតិភូ១នាក់ សម្រាប់ក្រុអត្តពលិករួមមានកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម គ្រូបង្វឹករូបលោក និងអ្នកគ្រូ អ៊ុ ចន្ទ្រា និងប្រធានប្រតិភូ លោក ហ៊ឹម ខេមរា ។

គ្រូបង្វឹកដដែលបន្តថា ចំពោះវិញ្ញាសា ១ទល់១ ផ្នែកបុរស គឺកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ១ទល់១ ផ្នែកនារី កីឡាការិនី ជុំ ជីវណ្ណ ចំពោះវិញ្ញាសា ២ទល់២ ផ្នែកបុរស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ២ទល់២ ផ្នែកនារីកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស និងវិញ្ញាសាចម្រុះកីឡាការិនី ធា សម្ជស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ។

លោកបានបន្តថា នៅថ្ងៃទី១១ ខែដដែល នៅទីនោះមានការប្រកួតតេស្តិ៍ទីលានប្រកួតដោយមានប្រទេសចំនួន៤៨ប្រទេសនៅទូទំាងពិភពលោកលើវិញ្ញាសាចម្រុះ ក្នុងនោះគ្រូបង្វឹក និងគ្រូជំនួយក៏តម្រូវឲ្យចូលរួមដែរផង៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕