ក្ដីសង្ឃឹមនៃការឆ្ពោះទៅប្រជែងវគ្គមេដាយមាសសម្រាប់កម្ពុជា នៅស៊ីហ្គេម លើវិញ្ញាសារ Kickboxing នៅមិនទាន់អស់នៅឡើយនោះទេ ពោលជើងខ្លាំងទម្ងន់ ៧១គីឡូក្រាម ឈឿង ល្វៃ នឹងចូលទៅប្រឈមមុខជាមួយជម្រើសជាតិ ហ្វីលីពីន នៅល្ងាចថ្ងៃពុធទី ១១ឧសភា នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។