ថ្វីត្បិតថា កីឡាករគុនខ្មែរលំដាប់លេខ១ក្នុងទម្ងន់ អ៊ុង វីៈ ទើបតែត្រូវបានជ្រើសរើសចូលជម្រើសជាតិប្រដាល់សកល ហ្វឹកហ្វឺន បានរយៈពេលប៉ុន្មានខែចុងក្រោយក្ដី ប៉ុន្តែកីឡាករសម្បូរការគាំទ្រម្នាក់នេះ បានបន្សាំខ្លួន និងអភិវឌ្ឍសមត្ថភាពឡើងវិញបានយ៉ាងល្អ ទាំងភាពវៃឆ្លាត ល្បឿន និង តិកនិក ជាដើម។ នេះបើតាមការកត់សម្គាល់របស់ ក្រុមកាងារគ្រូបង្វឹកប្រដាល់សកលជម្រើសជាតិកម្ពុជា លោក ឡុង សីលីន។