បន្ទាប់ពីខកឱកាសក្នុងការប្រជែងជាមួយ Manchester City សម្រាប់តំណែងជើងឯក Premier League ដោយលើសខ្វះគ្នាតែមួយពិន្ទុ ពេលនេះ Liverpool កំពុងត្រៀមខ្លួនសម្រាប់ការផ្ដោតទៅលើការប្រកួត ផ្ដាច់ព្រ័ត្រ UEFA Champions League ទល់នឹង Real Madrid នាចុងខែឧសភានេះ។
ទន្ទឹមនឹងនេះដែរ មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងអនាគតរបស់កីឡាករឆ្នើមពីររូបក្នុងក្រុមហង្សក្រហមគឺ Mohamed Salah និង Sadio Mane។