ឯកឧត្តមអគ្គលេខាធិការ CAMSOC បង្ហើបថា ទីលាន៤ទៅ៥កន្លែងនឹងទទួលរៀបចំការប្រកួតបាល់ទាត់ស៊ីហ្គេម២០២៣ ហើយក៏មានទីលានផ្សេងៗទៀតទទួលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនីមួយៗ។
ក្រៅពីផ្លាស់ប្ដូរស្មៅពីសិប្បនិម្មិតទៅធម្មជាតិប្រកបដោយស្តង់ដារខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ស្តាតអូឡាំពិកក៏នឹងមានការបំពាក់កៅអី៣៥០០០កៅអីជុំវិញទីលានបាល់ទាត់ និងការកែលម្អភ្លើងផងដែរ។
ការជួសជុលកែលម្អនេះនឹងត្រូវបានបញ្ចប់រួចរាល់ក្នុងខែមករា ឆ្នាំ២០២៣។ ដោយឡែក ស្មៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោក៏ស្ថិតក្នុងគម្រោងកែលម្អដូចគ្នា៕