អាជ្ញាកណ្តាលល្អបំផុតពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោកត្រូវបានជ្រើសតាំង ក្នុងការដឹកនាំការប្រកួតព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។ FIFAជ្រើសរើសតែអាជ្ញាកណ្តាលរូបណាដែលមានបទពិសោធនខ្ពស់ក្នុងការកាត់សេចក្ដីក្នុងការប្រកួតប៉ុណ្ណោះ សម្រាប់ការប្រកួតធំៗ ដូចជា World Cup និងជើងឯកប្រចាំទ្វីបនីមួយៗ ព្រោះតួនាទីជា អាជ្ញាកណ្តាលតែងតែមានសម្ពាធជាខ្លាំង។
ប្រាក់ឈ្នួលដែលមន្ត្រីអាជ្ញាកណ្តាលក្នុងការប្រកួតបានពីព្រឹត្តិការណ៍ World Cup យ៉ាងហោចណាស់ក៏ខ្ពស់ជាងចំនួនដែលពួកគេទទួលបានពីការកាត់សេចក្ដីក្នុងការប្រកួត UEFA Champions League រហូតទៅដល់ ៣ដង ឯណោះ។ ដើម្បីជ្រាបកាន់តែច្បាស់មកទស្សនា វីឌីអូខាងក្រោម