គ្រូព័រទុយហ្កាល់ថាកូនក្រុមគ្មានសម្ពាធ ខណៈគ្រូអេស្ប៉ាញត្រូវការឈ្នះសម្រាប់ប្រកួតយប់នេះ

Narong
14 មើល
0 នាទីអាន
- Advertisement -

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់លោក​ Fernando Santos  និយាយថាកីឡាកររបស់លោក មិនអាចប្រឈមនឹងសម្ពាធផ្សេងទៀតក្រៅតែពីបញ្ហាអាកាសធាតុ មុនជួបតតាំងជាមួយអេស្ប៉ាញ ក្នុងប្រកួតកាត់សេចក្ដីនៅ UEFA Nations League។

ក្រុមម្ចាស់ជើងឯក Euro 2016 នឹងលេងទល់នឹងអេស្ប៉ាញ ក្នុងប្រកួតចុងក្រោយនៃវគ្គចែកពូលលីគ A2 ខណៈពួកគេនាំមុខក្រុមលោក​ Luis Enrique  ២ពិន្ទុក្នុងតារាង។