ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងឥណ្ឌូណេស៊ី ទទួលបានលទ្ធផលស្មើគ្នា ដោយលទ្ធផល ០-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup កាលពីថ្ងៃសុក្រ នៅពេលដែលឥណ្ឌូណេស៊ី លេងដោយទំនុកចិត្ត និងបង្កើតឱកាសជាច្រើន ប៉ុន្ដែមិនអាចរកគ្រាប់បាល់សូម្បីមួយគ្រាប់ទល់នឹងក្រុមវៀណាម នៅទឹកដីខ្លួនឯងដោយមានអ្នកគាំទ្រចូលរួមទស្សនា ជាង៥០,០០០នាក់។