ខ្សែបម្រើ Arsenal តេស្តវិជ្ជមានកូវីដ១៩អំឡុងពេលបំពេញភារកិច្ចជម្រើសជាតិ

0 នាទីអាន
- Advertisement -

សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប ប្រកាសថាខ្សែបម្រើ Mohamed Elneny របស់ Arsenal បានធ្វើតេស្តវិជ្ជមានកូវីដ១៩។

កីឡាករវ័យ២៨ឆ្នាំរូបនេះគ្មានរោគសញ្ញាអ្វីឡើយ ប៉ុន្តែត្រូវបានតេស្តវិជ្ជមានពេលទៅដល់ប្រទេសតូហ្គោ ដើម្បីប្រកួតជម្រុះពានទ្វីបអាហ្វ្រិកសម្រាប់អេហ្ស៊ីបនៅថ្ងៃអង្គារនេះ។

អេហ្ស៊ីប អះអាងថា Elneny បានធ្វើតេស្តអវិជ្ជមាន៣ដងតាំងពីទៅចូលរួមជំរំជម្រើសជាតិ រួមទាំងនៅក្រោយការប្រកួតឈ្នះ១-០លើតូហ្គោក្នុងទឹកដីកាលពីថ្ងៃសៅរ៍ផងដែរ ដែលគេបានលេងពេញ៩០នាទី។

កាលពីថ្ងៃចន្ទទី១៦ខែវិច្ឆិកាម្សិលមិញនេះ Premier League បានប្រកាសថាមានលទ្ធផលវិជ្ជមាន១៦នាក់ក្នុងការធ្វើតេស្តលើកីឡាករនិងបុគ្គលិកក្លិបចំនួន១២០៧នាក់រវាងថ្ងៃទី៩ដល់១៥ខែវិច្ឆិកានេះ។ អ្នកដែលតេស្តវិជ្ជមាននឹងត្រូវនៅដោយឡែករយៈពេល១០ថ្ងៃ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕