Skip to content
ធឿន ធារ៉ា ធ្វើឲ្យជើងខ្លាំងពូកែឌឺ កងថៃលែន ស្គាល់រសជាតិសន្លប់ជាលើកដំបូង
    ទំព័រដើម  »  កីឡាជាតិ

ធឿន ធារ៉ា ធ្វើឲ្យជើងខ្លាំងពូកែឌឺ កងថៃលែន ស្គាល់រសជាតិសន្លប់ជាលើកដំបូង


នៅទីបំផុតកីឡាករជើងខ្លាំងរបស់ថៃ ដែលវ៉ៃរបៀបឌឺ និងបង្ករព្យុះភ្លៀងលើសង្វៀនគុនខ្មែរជាច្រើនប្រកួតកាលឆ្នាំ ២០១៩ កងថៃលែន កៀតណាវី ស្គាស់រស់ជាតិសន្លប់ជាលើកដំបូងលើសង្វៀនគុនខ្មៃរ ក្រោមតម្ងន់ដៃរបស់ម្ចាស់ខ្សែក្រវ៉ាត់ Thai fight ធឿន ធារ៉ា កាលពីថ្ងៃទី១៤កុម្ភៈ។


នៅទឹកទី១ យើងសង្គេតឃើញថាកីឡាករទាំងពីរបានវាយលក្ខណៈស្ទាបស្ទង់បច្ចេកទេសគ្នាទៅវិញទៅមក ដើម្បីសិក្សាបច្ចេកទេសរៀងៗខ្លួន។ ប៉ុន្តែកម្ដៅសង្វៀនបានកើនឡើង ក្នុងទឹកទី២ នៅពេល ធឿន ធារ៉ា បើកការវាយលុក ចូលពីរដៃស្ដាំទៅលើកីឡាករកងថៃលែន ធ្វើឲ្យលោកអាជ្ញាកណ្តាលលោក វង់ ស៊ីថៃ រាប់ដល់ប្រាំបី ក៏ប៉ុន្តៃកីឡាករថៃ នៅតែទប់ជំហរ ប្រកួតបន្ដ។ ដើម្បីរក្សាភាពមានបប្រៀប កូនសិស្សលោកអេ ភូថង មិនបង្អង់ឡើយ ពោលដើរចូលសម្រុកវាយផ្ដាច់ដែរ តែមិនបានសម្រេចនោះឡើយ។

ជើងខ្លាំងទាំងពីរវាយឌឺគ្នាទៅវិញទៅមកបែបសិល្បៈលើសង្វៀន ដែលបានធ្វើឲ្យប្រិយមិត្តកាន់តែជក់ចិត្តថែមួយកម្រិតទៀតក្នុងទឹក៤ ស្របពេល កងថៃលែន ត្រូវបានគេមើលឃើញថាចាប់ផ្ដើមបង្កើនភាពប្រឹតព្រៀងវាយបកទៅ ធឿន ធារ៉ា វិញជាបន្តបន្ទាប់។


អ្វីដែលធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលមិននឹកស្មានដល់ គឺសល់តែប្រមាណ ៥០វិនាទីទៀត សម្លេងជួងនៃការប្រកួតបានមកដល់ទីបញ្ចប់ទៅហើយតែ ទោះជាអាចប្រមូលស្មារតីប្រកួតបន្តការប្រកួតបាន ប៉ុន្តែជោគវាសនារបស់ កងថៃលែន ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ភ្លាមតែម្ដង នៅពេលដែលរងការវាយសន្ធប់ពេញៗ ឆ្វេងស្ដាំ បន្ថែម៤ដៃ នៅអមឡុងការប្រកួតស្ទើរតែបញ្ចប់ទៅហើយ។

ក្រោយចប់ការប្រកួត ថ្វីត្បិតតែ ធឿន ធារ៉ា ផ្ដួល កងថៃលែន ឲ្យសន្លប់ ក៏ប៉ុន្ដែរូបគេទទួលស្គាល់ថាជើងខ្លាំងថៃរូបនេះ ជាកីឡាករមានបច្ចេកទេសល្អម្នាក់ ខណៈដែលការប្រកួត រូបគេវាយប្រយ័ត្នពេញមួយការប្រកួតតែម្ដង។ នេះជាជ័យជម្នះមួយប្រកួតបន្ថែមទៀតហើយ ស្របពេលដែលមួយរយៈចុងក្រោយនេះ ជាពិសេសគឺក្រោយពីភាពជោគជ័យដ៏ធំនៅ Thai Fight ធឿន ធារ៉ា មិនទាន់ស្គាល់រស់ជាតិចាញ់ទេ ក្នុងការប្រកួត៕