លោក Steven Gerrard បានអះអាងថា លោកនឹងមិនទទួលយកសំណើក្នុងការចូលកាន់តួនាទីធំនៅក្លិប Al-Ettifaq នោះទេ បើទោះជាអាចមានឱកាសទទួលបានកញ្ចប់ទឹកប្រាក់ជាច្រើនក៏ដោយ។
អតីតប្រធានក្រុម Liverpool រូបនេះ នៅទំនេរពីការងារ បន្ទាប់ពីត្រូវបានបញ្ចប់តំណែងដោយក្លិប Aston Villa កាលពីខែតុលា ដោយសារដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ។ ក្លិប Al-Ettifaq ចង់បានលោក Gerrard មកកាន់តួនាទីជាអ្នកចាត់ការថ្មីរបស់ពួកគេ។