នាយកប្រតិបត្តិរបស់ក្លិប Paris Saint-Germain លោក Nassr Al-Khelaifi បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe មានជម្រើសពីរសម្រាប់អនាគតរបស់ខ្លួន គឺបន្ដរួមរស់ជាមួយក្លិប ដោយស៊ីញេកិច្ចសន្យាថ្មី ឬ ចាកចេញនៅក្នុងរដូវក្ដៅនេះ។ ក្លិបយក្សបារាំង មិនអនុញ្ញាតឱ្យតារាឆ្នើមរូបនេះ ចាកចេញដោយពុំមានតម្លៃផ្ទេរនោះឡើយ ខណៈគេនៅសល់ពេល២សប្ដាហ៍ដើម្បីពិចារណាលើអនាគតរបស់ខ្លួន។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ នៅសល់កុងត្រាជាមួយ PSG តែមួយឆ្នាំទៀតប៉ុណ្ណោះ ហើយគេថាចង់លេងនៅក្លិបបារាំងមួយរដូវកាលទៀត មុនពេលគិតគូរពីអនាគតរបស់ខ្លួន នារដូវក្ដៅឆ្នាំក្រោយ។