Inter Miami ចង់បាន Iniesta មកចូលក្រុម ក្រោយយកបាន Messi និង Busquets

Narong
47 មើល
0 នាទីអាន

ក្លិប Inter Miami កំពុងមានគម្រោងក្នុងការកសាងក្រុម ដោយនាំយកអតីតកីឡាករឆ្នើមមួយចំនួនរបស់ FC Barcelona។ បន្ទាប់ពីបានប្រកាសផ្ទេរចូល Lionel Messi និង Sergio Busquets ក្លិបនៃក្របខណ្ឌកំពូលអាមេរិក ក៏បានចាប់ផ្ដើមចរចាជាមួយ Jordi Alba ហើយពេលនេះ ពួកគេកំពុងសម្លឹងមើល ការផ្ទេរ Andres Iniesta ផងដែរ។

យោងតាមប្រភពពី RAC1 បានឱ្យដឹងថា ក្លិបដែលមានលោក Tata Martino ជាគ្រូបង្គោល មានបំណងចង់ចុះហត្ថលេខាខ្សែបម្រើអេស្ប៉ាញ ដែលទើបចាកចេញពីក្លិប Vissel Kobe។