ខ្សែបម្រើ Bernardo Silva បានព្រមព្រៀងបន្លាយកិច្ចសន្យាមួយឆ្នាំបន្ថែមនៅ Manchester City ដែលធ្វើឱ្យគេអាចបន្ដរួមរស់នៅទឹកដី Etihad រហូតដល់ឆ្នាំ២០២៦។
ខ្សែបម្រើជម្រើសជាតិព័រទុយហ្កាល់រូបនេះ មានការភ្ជាប់ទៅនឹងការផ្លាស់ទៅ Barcelona នៅក្នុងទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន និងឆ្នាំនេះ ហើយក្លិប Paris Saint-Germain និង Al-Hilal ក៏ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍កីឡាករវ័យ២៩ឆ្នាំរូបនេះដែរ។