Skip to content
យុវជន ២ រូបពុះពារលេងកង់ BMX ទោះមិនទាន់មានការទទួលស្គាល់ទូលំទូលាយពីមជ្ឈដ្ឋានជុំវិញខ្លួន
    ទំព័រដើម  »  កីឡាជាតិ

យុវជន ២ រូបពុះពារលេងកង់ BMX ទោះមិនទាន់មានការទទួលស្គាល់ទូលំទូលាយពីមជ្ឈដ្ឋានជុំវិញខ្លួន

យុវជន ទៀ ហៃហេង និង សេស វ៉ាន់ដា ជាអ្នកនិយមលេងកង់ BMX បានប្រាប់ថាការលេងកង់ BMX ហាក់មិនទាន់មានការទទួលស្គាល់ពេញលេញពីសំណាក់មហាជនកម្ពុជាប៉ុន្មានទេ។ យុវជនមានស្រុកកំណើតពីខេត្តកំពតរូបនេះ បន្ថែមថា មានការពិបាកបន្តិចសម្រាប់រកទីតាំងលេងកង់ប្រភេទនេះ ដោយជាទូទៅពួកគេតែងតែនាំគ្នាទៅសួនមាត់ទន្លេក្រោយសណ្ឋាគារកាំបូឌីយ៉ាណា។

បន្ថែមពីលើនេះដែរ យុវជន សេស វ៉ាន់ដា មានទីលំនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អះអាងថា ការលេងកង់ BMX នេះមិនសូវទទួលបានការពេញចិត្តពីអ្នកមានវ័យចំណាស់ឡើយ ព្រោះគិតថា ជាក្មេងជើងល្អ បង្ហោះកង់តាមផ្លូវ បំពុលសង្គមជាដើម។ យ៉ាងណា ហៃហេង និង វ៉ាន់ដា ទទូចថា មិនមានការអន់ចិត្ត ឬបាក់ទឹកចិត្តអ្វីទេ ក៏ព្រោះតែដឹងថាកីឡាមួយប្រភេទនេះថ្មីក្នុងសង្គមខ្មែរ។

“ពិបាកណាស់បង គេដេញរហូតភាគច្រើនពួកខ្ញុំដើរលេងតាមសួននេះគេដេញ សួននោះគេដេញ”។ “ ចាស់ៗសម័យឥឡូវគាត់អត់ទាន់បើកចិត្តទូលាយទទួលយកការលេងកង់ BMX នេះពួកគាត់គិតថាការបង្ហោះកង់បែបនេះជាក្មេងទំនើង” ។  

គួរដឹងផងដែរថា  កីឡាកង់ BMX នេះមានប្រភពមកពីសហរដ្ឋអាមេរិកតាំងតែពីឆ្នាំ ១៩៧០ មកម្ល៉េះ និងត្រូវបានបំលែងមកពីការប្រណាំងម៉ូតូត្រៃនាសម័យនោះ៕