យុវជនរស់នៅម្តុំប្ញស្សីកែវ ធន់ ក្របី មានប្រវត្តិប្រលូកប្រដាល់គុនខ្មែរជាង ៨០ ប្រកួត ក្នុងនោះរូបគេទទួលបានជ័យជំនះខ្ទង់ ៦០ ដង និងចាញ់ប្រមាណ ១៥ដង ខណៈជំនួបអន្តរជាតិ ២២ ប្រកួត រូបគេភ្លាត់ចាញ់ត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ។ បើទោះបីជាកំណត់ត្រាប្រកួតអន្តរជាតិរបស់ក្របីល្អ ប៉ុន្តែរូបគេកំរមានឱកាសវ៉ៃក្នុងកម្មវិធីធំៗបំផុតប៉ុន្មានទេ។
កូនសិស្សលោក ធន់ សុភា បានលើកឡើងថាកម្រិតសមត្ថភាព និងប្រជាប្រិយភាពអាចជាបញ្ហាប្រឈមក្នុងការទាក់ភ្នែកអ្នករៀបចំកម្មវិធីធំៗក្នុងស្រុក។ លើសពីនេះទៅទៀតក្នុងប្រភេទគីឡូ ៦០ នេះមានអ្នកខ្លាំងៗស្រាប់ដូចជា ពេជ្រ សម្បត្តិ អេលីត សាន់ ឃុន បូរ៉ា និង ឈុត សេរីវាន់ថង ជាដើម។ល។
“បាទបងគីឡូ ៦០ មានអ្នកខ្លាំងៗច្រើនបង ដែលវ៉ៃកម្មវិធីធំគេនៅលើៗយើងច្រើន” ។
កន្លងមកកីឡាកររហ័សនាមអ្នកលេងជង្គង់វ័យក្មេង ធន់ ក្របី ក៏ធ្លាប់មានឈ្មោះលេងក្នុងការប្រកួតលក្ខណៈពានរង្វាន់ និង ម៉ារ៉ាតុងខ្សែក្រវាត់អីដែរ តែភាគច្រើនមិនសូវទទួលបានផ្លែផ្កាប៉ុន្មានឡើយ៕