Skip to content
ធន់ ផានិត បង្ហើបកូនចិត្តចង់ប៉ះ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មី
    ទំព័រដើម  »  កីឡាជាតិ

ធន់ ផានិត បង្ហើបកូនចិត្តចង់ប៉ះ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មី

អ្នកលេងថង់យាម ធន់ ផានិត បានលើកឡើងថារូបគេចង់ជួបតទល់ជាមួយកីឡាករជួរមុខគីឡូ ៥៧​ ប្រចាំសាលាប្រដាល់ ពេជ្រ សុផាន់គុនខ្មែរ កីឡាករ ពេជ្រ ប៊ុនសិទ្ធ សារជាថ្មីម្តងទៀត ដើម្បីជំរះបញ្ជីចាស់។

ជំនួបកាលពីលេងដណ្តើមខ្សែក្រវាត់អំឡុងខែ មិថុនា កន្លងទៅអ្នកប្រយុទ្ធគុនខ្មែរមកពីកោះកុងរូបនេះបានចាញ់ពិន្ទុកូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឱ្យ ផានិត មិនអស់ចិត្ត។

“សម្រាប់ខ្ញុំវាមិនមានអ្វីពិបាកឡើយ គឺយើងមានសមត្ថភាព ផ្លែយើងមានម្យ៉ាងម្នាក់ ចឹងវាស៊ីសងគ្នាបាន” ៕