គ្រូបង្គោល ក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Mano Polking ចង់ឱ្យកូនក្រុមរបស់លោក ទុកបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងហ្សកហ្ស៊ីមួយឡែកសិន ដើម្បីប្រមូលអារម្មណ៍ផ្តោតទៅលើការប្រកួតបន្ទាប់ទល់នឹង អ៊ីស្ដូនីនាថ្ងៃអង្គារនេះ។
ក្រុមដំរីសឹកថៃ បានរងបរាជ័យ ៨-០ ទល់នឹងហ្សកហ្ស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយពេលនេះ ពួកគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពទល់នឹងអ៊ីស្ដូនី។