លោក Ekapob Potisai អតីតគ្រូបង្គោលគិរីវង់សុខសែនជ័យ បានបង្ហាញពីបំណងចង់មកដឹកនាំក្រុមបាល់ទាត់នៅកម្ពុជាសាជាថ្មី មិនថា ក្នុងក្របខណ្ឌកំពូល ឬលីគទី២នោះទេ។
គ្រូបង្វឹកជនជាតិថៃប្រាប់ AMS Sports ថា បានបញ្ចប់ការសិក្សាវិញ្ញាបនបត្រគ្រូបង្វឹកកម្រិត A ហើយ។
អតីតគ្រូបង្វឹកក្រុមនៅថៃ និងឡាវដដែល អះអាងថា លោកចង់ចូលរួមជួយអភិវឌ្ឍក្រុមនៅកម្ពុជាដូចអ្វីដែលលោកធ្លាប់ធ្វើកន្លងមក។
គ្រូបង្វឹកជនជាតិថៃបានអស់កិច្ចសន្យានៅគិរីវង់ដំណាច់រដូវកាល២០២១នេះ ក្រោយកាន់ការងារបាន៣រដូវកាល។ រដូវកាលដំបូង លោកនាំក្រុមមានមូលដ្ឋាននៅខេត្តតាកែវបានលេខ៩នៅលីគកំពូល និងឡើងវគ្គ៨ក្រុមពានសម្ដេចតេជោ ហ៊ុន សែន។ រដូវកាល២០២១ ក៏បានឡើងវគ្គ៨ក្រុមដូចគ្នា និងបានលេខ៨នៅលីគកំពូល។
មុនមកដល់កម្ពុជា លោក Ekapob ដែលជាអតីតកីឡាករជម្រើសជាតិ U16 ថៃ ធ្លាប់ដឹកនាំក្រុមឡាវ Savan United។