ប្រសិនបើអ្នកជាអ្នកនិយមតាមដានបាល់ទាត់ អ្នកប្រហែលជាធ្លាប់ឃើញរូបភាពមួយសន្លឹកនេះនៅក្នុងបណ្ដាញសង្គម ដែលបង្ហាញពី អ្នកគាំទ្រដ៏ស្មោះស្មគ្រ័ម្នាក់ដែលអង្គុយមើលការប្រកួតតែឯង មុនក្លាយជាផ្នែកមួយនៃក្លិបបាល់ទាត់ FC Santa Cruz ហើយថែមទាំងបានជួយពួកគេឈ្នះពានជាលើកដំបូង។
ក្នុងរូបថតទី១ នាឆ្នាំ២០១២ Tiago Tech ដែលមានអាយុ២០ក្រាស់ អង្គុយម្នាក់ឯងក្នុងតំបន់អ្នកគាំទ្រក្រៅទឹកដី អំឡុងការប្រកួតរវាង FC Santa Cruz ជាមួយនឹង Gremio។ យោងតាមប្រភពមួយចំនួនបានឱ្យដឹងថា មានអ្នកចូលរួមទស្សនាការប្រកួតនោះប្រមាណ៥,០០០នាក់ ប៉ុន្ដែ Tiagoជាហ្វេនតែម្នាក់ប៉ុណ្ណោះ ដែលគាំទ្រក្រុមភ្វៀវ។ គេបានពាក់អាវក្រឡាខ្មៅស ខោត្រឹមក្បាលជង្គង់ អង្គុយមើលការប្រកួតតែម្នាក់ឯង ជាមួយភេសជ្ជៈកន្លះកែវ។
នៅក្នុងរូបទី២ជាមនុស្សតែមួយ។ Tiago Rech បានអង្គុយនៅកន្លែងអ្នកទស្សនាក្នុងកីឡដ្ឋានបាល់ទាត់ផងដែរ ប៉ុន្ដែលើកនេះ បុរសជនជាតិប្រេស៊ីលវ័យ៣០ឆ្នាំប្លាយ ពាក់អាវពណ៌ប្រផេះដៃខ្លី ជាមួយខោជើងវែង ហើយនៅស្ដាំដៃរបស់គេ មានពានដ៏ធំមួយដែលក្រុមរបស់អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររូបនេះបានឈ្នះ។ ខុសពីរូបទីមួយដែលកាលនោះគេជាអ្នកគាំទ្រ ខណៈក្នុងរូបនេះ Tiago ជាប្រធានក្លិប Santa Cruz។