ភ្នំពេញ៖ អ្នកឧកញ៉ា លាង ម៉េង ប្រកាសថា រូបលោកនឹងជូនជាមេមាសពីរគីឡូ បើសិនជាក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេម។ អ្នកឧកញ៉ាប្រកាសបែបនេះក្នុងកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៍ អបអរសាទរខួបលើកទី៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើឡើងនៅកីឡដ្ឋានខេត្តព្រៃវែង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។