Skip to content
    ទំព័រដើម  »  កីឡាជាតិ

លោក ប៉ែន ផាត ចាយលុយផ្ទាល់ខ្លួនជិះយន្ដហោះពីបារាំងមកកម្ពុជាដើម្បីប្រគល់ពានដល់ក្រុមជើងឯកពានសប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ផា

លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បានមានប្រសាសន៍ថាការដែលចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរពីប្រទេសបារាំងមកប្រទេសកម្ពុជាដើម្បីផ្តល់កិត្តិយសប្រគល់ពាននិងមេដាយជូនក្រុមជ័យលាភីគឺព្រោះតែស្រឡាញ់ និងមិនភ្លេចប្រទេសកំណើតរបស់ខ្លួន។

អតីតខ្សែបម្រេីធ្លាប់ប្រកបអាជីពនៅប្រទេសថៃ និងបារាំង ក៏មានអារម្មណ៍សប្បាយចិត្តដែលមានការប្រកួតបាល់ទាត់បែបសប្បុរសធម៌ក្នុងប្រទេសកម្ពុជា លោកយល់ថាការរៀបចំបែបនេះគឺបានល្អប៉ុន្តែហាក់មិនសូវមានទស្សនិកជនចូលរួមទស្សនា។

សូមបញ្ជាក់ថា ពានរង្វាន់សប្បុរសធម៌មន្ទីរពេទ្យគន្ធបុប្ផា រដូវកាលទី២មានក្រុមចូលរួម សរុបចំនួន១០ក្រុម បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី០២ ខែកញ្ញា រហូតបិទបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី៣ ខែឆ្នូ ឆ្នាំ២០២៣ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ៕