អ្នកស្រី គិរី ដេ ម្ដាយបង្កើតយុវជន ណារ៉ូ គិរីពេជ្រ ខ្សែការពារក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវី ឱ្យដឹងថា អ្នកស្រី និងក្រុមគ្រួសារតែងតែទៅទស្សនាការប្រកួតរបស់កូន ព្រោះសប្បាយ។
ខណៈគិរីពេជ្រនឹងឈានដល់ថ្នាក់ទី១២នៅឆ្នាំថ្មីផងនោះ អ្នកស្រី គិរី ដេ អាចនឹងឱ្យគេដកឃ្លាខ្លះពីកីឡាបាល់ទាត់ដើម្បីពង្រឹងការសិក្សា។
ណារ៉ូ គិរីពេជ្រ ជាខ្សែការពារ តែអាចរកបាន៥គ្រាប់ហើយពីការប្រកួត AIA ជើងឯកវិទ្យាល័យ៦ប្រកួតកន្លងមក៕