Raphael Varane អាចនឹងចាកចេញពី Manchester United នាដំណាច់រដូវកាលនេះ ដោយពុំមានតម្លៃផ្ទេរ បើទោះបីជាក្លឹបអង់គ្លេសបានប្រកាសជាសាធារណៈថា ខ្សែការពាររូបនេះមានកុងត្រាជាមួយពួកគេ រហូតដល់ខែមិថុនាឆ្នាំ២០២៥។
Varane បានរបូតតំណែងក្នុងជម្រើស១១នាក់ដំបូង ក្នុងតំបន់ការពារកណ្ដាលក្នុងក្រុមរបស់លោក Erik ten Hag ហើយការលេងទល់នឹង Bayern Munich នៅ Champions League កាលពីថ្ងៃពុធ ជាការបង្ហាញខ្លួនលើកដំបូងរបស់គេសម្រាប់ Man Utd តាំងពីខែវិច្ឆិកា ក្នុងជំនួបទល់ Luton Town។