Skip to content
    ទំព័រដើម  »  កីឡាជាតិ

ការយកចិត្តទុកដាក់ពីអាណាព្យាបាលលើកូនៗក្នុងសកម្មភាពកីឡានាពេលបច្ចុប្បន្ន

សកម្មភាពកីឡារបស់កុមារ និងយុវជននាពេលបច្ចុប្បន្នហាក់ទទួលបានការគាំទ្រច្រើនពីសំណាក់អាណាព្យាបាលនាបច្ចុប្បន្ន អាចនិយាយបានថា ខុសពីប៉ុន្មានឆ្នាំមុនដែលកូនៗត្រូវបានរារាំងជាច្រើន ក្រោមហេតុផលបារម្ភពីភាពគ្រោះថ្នាក់ចំពោះរាងកាយ។ ជាក់ស្ដែង ក្នុងការប្រកួតបាល់ទាត់កុមារ៧មករា ឆ្នាំ២០២៤នៅទីលាន the Blue Sports កាលថ្ងៃអាទិត្យ ទី២១ ខែ មករា ឆ្នាំ២០២៤ គេមើលឃើញពីការចូលរួមយ៉ាងច្រើនកុះករ ពីឪពុក ម្ដាយ និងជីដូន ជីតា ក្មេងៗ។