កីឡាករល្បីឈ្មោះជាច្រើនរូបនៅក្នុងបាល់ទាត់អឺរ៉ុប បានសម្រេចចិត្តចូលរួម Saudi Pro League ដើម្បីទទួលយកបទពិសោធនៅក្នុងបាល់ទាត់នៅមជ្ឈឹមបូព៌ា និងទទួលបានប្រាក់ឈ្នួលយ៉ាងច្រើនក្រាស់ក្រែល។ Cristiano Ronaldo ជាកំពូលកីឡាករដំបូង ដែលបានចូលរួមប្រកួតប្រជែងនៅលីគនៃទ្វីបអាស៊ីមួយនេះ ដោយចូលរួមក្លឹប Al-Nassr នាខែមករា ឆ្នាំ២០២៣។
ក្រោយមកមានកីឡាករជាច្រើន បានដើរគន្លងខ្សែប្រយុទ្ធព័រទុយហ្កាល់ អំឡុងទីផ្សាររដូវក្ដៅ តួយ៉ាងដូចជាម្ចាស់ពាន Ballon d’Or Karim Benzema និងអតីតខ្សែប្រយុទ្ធរបស់ Barcelona, Neymar Junior ជាដើម។ Benzema ចូលរួម Al-Ittihad ខណៈ Neymar បានផ្លាស់ទៅ Al-Hilal។