ខ្សែប្រយុទ្ធស្លាប Antony អាចលេងបានសម្រាប់ការប្រកួតរបស់ Real Betis ទល់ Real Madrid ក្នុងក្របខណ្ឌ La Liga នាថ្ងៃសៅរ៍ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានលុបចោលកាតក្រហមដែលគេទទួលបាន ក្នុងការប្រកួតជ័យជម្នះ ២-១ ទល់ Getafe កាលពីសប្ដាហ៍មុន។
នេះអាចជាសម្ពាធបន្ថែមសម្រាប់ Real Madrid ក្នុងការប្រជែងជើងឯក La Liga ក្រៅតែពីវត្តមានរបស់ Antony ក្រុមការពារជើងឯក ត្រូវបាត់បង់សមាជិកសំខាន់ៗសម្រាប់ប្រកួតទល់ Real Betis។
ខ្សែបម្រើ Jude Bellingham ដែលទទួលបានកាតក្រហមអំឡុងប្រកួតទល់ Osasuna នឹងបន្ដខកខានចូលរួមការប្រកួតលីគចុងសប្ដាហ៍នេះ ដោយគេនៅសល់បម្រាមមួយប្រកួតទៀត ខណៈ Dani Ceballos នឹងត្រូវអវត្តមាន ច្រើនប្រកួត ក្រោយរងរបួសនៅចុងម៉ោងនៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey ជើងទី១ ទល់ Real Sociedad ដែលក្រុមដឹកនាំដោយលោក Carlo Ancelotti ឈ្នះ ០-១។