Spurs សម្លឹងឃើញកីឡាករជប៉ុនម្នាក់ធ្លាប់ជាសមាជិករបស់ Man City និងជាគោលដៅរបស់ Liverpool

Narong
34 មើល
0 នាទីអាន

ក្លឹប Tottenham Hotspur បង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា ខ្សែការពារ Ko Itakura របស់ក្លឹប Borussia Monchengladbach នេះបើយោងតាមអ្នកជំនាញដោះដូរ Fabrizio Romano។

Spurs បាននាំយកខ្សែការពារ Radu Dragusin ពីក្លឹប Geona នៅក្នុងទីផ្សារខែមករា ទន្ទឹមនឹងការចាកចេញរបស់ Eric Dier ទៅចូលរួមក្លឹបអាល្លឺម៉ង់ Bayern Munich។ អ្នកចាត់ការ Ange Postecoglou និងក្រុមការងាររបស់លោក កំពុងស្ថិតនៅក្នុងការពិចារណា នាំយកខ្សែការពារកណ្ដាលម្នាក់ផ្សេងទៀត ដែលអាចកើតឡើង ក្នុងទីផ្សារខែមករានេះ ឬអាចនៅក្នុងទីផ្សាររដូវក្ដៅខាងមុខ។