អ្នកប្រដាល់គុនខ្មែរ ឈឿង ល្វៃ ស្ថិតក្នុងចំណោមអ្នកយុទ្ធគុនកម្ពុជាមួយចំនួនទៀតដែលមានឈ្មោះចូលរួមប្រកួតកីឡា គុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែ កក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះជាលើកដំបូងហើយដែលកីឡាករមានប្រភពពីខេត្តកំពង់ធំចូលប្រកួតតំណាងកម្ពុជាលក្ខណៈគុនចម្រុះ។ សិស្សគុនក្លឹប KKIF ទទូចថា សប្បាយចិត្តដែលបានចូលរួមប្រកួតគុនចម្រុះ ព្រោះជាបទពិសោធថ្មីសម្រាប់ខ្លួន។
ឈឿង ល្វៃ រំពឹង៦០ភាគរយ និងប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងសូមការគាំទ្រពីទស្សនិកឱ្យបានច្រើន។
ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កក្តដា ឆ្នាំ២០២៤ ដែលមានជាង២០ប្រភេទចូលរួម៕