Skip to content
    ទំព័រដើម  »  កីឡាជាតិ

ឆ្នាំដំបូងចូល SOCCER LEAGUE គ្រូបង្គោលក្រុមធូហ្វូពេញចិត្តលទ្ធផលថ្វីបើបានត្រឹមជើងឯករង

ក្រោយរបូតចាញ់ក្រុមខ្មែរយូណាយធីតក្នុងម៉ោងបន្ថែម១៥នាទី ២ដងក្នុងលទ្ធផល១ទល់នឹង២ លោក យឹន សុធារ៉ា គ្រូបង្គោលក្រុម TOFU ARMY FT បានលើកឡើងថាលោកពេញចិត្តសម្រាប់គុណផលរបស់កូនក្រុមលោកដែលធ្វើបានសម្រាប់ប្រកួតផ្តាច់ព្រ័ត្រនេះ។ លើសពីនេះគ្រូបង្វឹកវ័យ២៤ឆ្នាំបន្តថាកូនក្រុមរបស់លោកបានបង្ហាញនៅការលេងដែលល្អនិងតាមផែនការដែលលោកបានរៀបចំ។

គ្រូបង្វឹកមានប្រភពពីខេត្តកំពង់ឆ្នាំងដដែលថាបញ្ហាសំខាន់ដែលក្រុមលោកភ្លាត់ចាញ់វិញនេះគឺដោយសារតែកត្តាធ្លាក់កម្លាំងរបស់កូនក្រុម បូករួមកកត្តាខ្វះបទពិសោធទៀតនោះ។ បន្ថែមពីនេះ លោកគ្រូវ័យក្មេងរូបនេះថាចក្ខុវិស័យក្រុមទាំងមូលនៅតែមានគោលដៅចូលរួមគ្រប់ការប្រកួតប្រជែងគ្រប់ពានរង្វាន់ជាបន្តបន្ទាប់ទៀត។

គួររំឭកថា នេះជាឆ្នាំដំបូងដែលក្រុមបាល់ទាត់ TOFU ARMY FT ក្នុងនាមជាក្រុមចំណូលថ្មី ដែលចូលរួមប្រកួតប្រជែងពានរង្វាន់ SOCCER LEAGUE បញ្ចប់ទៅជាក្រុមជើងឯករងសម្រាប់រដូវកាលទី៧ ឆ្នាំ២០២៤នេះ៕