ការប្រកួតកីឡាទ្រីអាត្លុនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤អាចដំណើរការបានទៅតាមគម្រោងហើយនៅថ្ងៃពុធ ទី៣១ ខែកក្កដានេះ បន្ទាប់ពីគណៈកម្មការរៀបចំបានធ្វើតេស្ដទឹកទន្លេសែនរួចរាល់ និងបង្ហាញថា បាក់តេរីមានកម្រិតទាប។
លទ្ធផលនេះក៏បានបញ្ចប់មន្ទិលជុំវិញការរៀបចំការប្រកួត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
Paris 2024 និង World Triathlon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លទ្ធផលនៃការវិភាគទឹកចុងក្រោយត្រូវបានវាយតម្លៃថាអនុលោមតាម World Triathlon ដែលអនុញ្ញាតឱ្យមានការប្រកួតកីឡាទ្រីយ៉ាត្លុងកើតឡើង។”
លោក Benjamin Maze នាយកបច្ចេកទេសនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងរបស់ប្រទេសបារាំងបានប្រាប់រ៉យទ័រថា ជាដំណឹងដ៏រីករាយណាស់សម្រាប់អ្នកទាំងអស់គ្នា។
ទីក្រុងប៉ារីសបានចំណាយថវិកាសាធារណៈចំនួន ជាង២ពាន់លានដុល្លារអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធទឹកសំណល់ដើម្បីទប់ទឹកស្អុយ និងកាត់បន្ថយការហូរចូលទៅក្នុងទន្លេ៕