Man Utd ត្រៀមចុះកុងត្រាយកម្ចាស់មេដាយមាសតូក្យូអូឡាំពិក 2020

thylyhour
12 មើល
1 នាទីអាន
YOKOHAMA, JAPAN - AUGUST 07: Gold medalists of Team Brazil celebrate with their gold medals during the Men's Football Competition Medal Ceremony on day fifteen of the Tokyo 2020 Olympic Games at International Stadium Yokohama on August 07, 2021 in Yokohama, Kanagawa, Japan. (Photo by Clive Mason/Getty Images)
- Advertisement -

Manchester United ត្រូវបានរាយការណ៍ថាខិតជិតដល់ការចុះកុងត្រាយកកីឡាចំណូលថ្មីទី04មកចូលរួមក្នុងរដូវក្តៅនេះ ដោយខ្សែប្រយុទ្ធ Matheus Cunha ត្រូវបានគេរំពឹងថានឹងអាចផ្លាស់មកចូលរួមនៅ Old Trafford នាពេលឆាប់ៗខាងមុខនេះ។

ក្លិបបិសាចក្រហម កំពុងព្យាយាមស្វែងរកកីឡាករចំណូលថ្មីបន្ថែមទៀតដើម្បីមកជួយក្រុមឲ្យមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មី Premier League 2022-23 យ៉ាងអាម៉ាស់បំផុតដោយឆ្លងកាត់2ប្រកួតកន្លងមកមាន០ពិន្ទុស្ថិតនៅបាតតារាងនៃក្លិបទាំង២០ដែលចូលរួមប្រកួតប្រជែង។ភាពអាម៉ាស់ចាញ់ក្រោមថ្វីជើងក្លិប Brentford 4-0 កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា កន្លងទៅធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅអះអាងថា Erik Ten Hag គួរតែដើរចេញពីក្លិបដែលលោកបានចូលរួមកាលពីខែឧសភា ឆ្នាំ២០២២ នេះទៅ។

Man United ត្រូវបានគេរំពឹងថានឹងនាំចូលកីឡាករថ្មីបន្ថែមទៀត ហើយសូម្បីតែកីឡាករនៅក្នុងក្រុមជាក់ស្តែងក៏ទទូចឲ្យក្លិបមួយនេះប្រញាប់ចុះកុងត្រានាំយកកីឡាករចំណូលថ្មីបន្ថែមដើម្បីស្តារស្ថានភាពក្រុមឡើងវិញ។

ខណៈតំណែងបម្រើនៅតែជាអាទិភាពសម្រាប់លោក Ten Hag ហើយកីឡាករ Frenkie de Jong  នៅតែជាមុខព្រួញដែលលោកចង់នាំយកមកចូលរួមក្លិប។

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធក៏ស្ថិតក្នុងបញ្ចីកីឡាករដែលលោកត្រូវនាំចូលឲបានផងដែរមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

យោងតាម talkSPORT បានបញ្ជាក់ថា៖ ក្លិបមកពី Premier League មួយនេះជិតឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Cunha ពីក្លិប Atletico Madrid ជាមួយតម្លៃខ្លួនប្រមាណ 50 លានអឺរ៉ូ។

កីឡាករសញ្ជាតិប្រេស៊ីលបានផ្លាស់មកចូលរួមក្លិបយក្សអេស្ប៉ាញ At Madrid ពី Hertha Berlin ក្នុងតម្លៃខ្លួន 24 លានអឺរ៉ូកាលពីរដូវកាល 2020-21 ដែលនេះមានន័យថាវាជាការចំណេញប្រាក់ដ៏ច្រើនក្នុងរយៈពេលត្រឹមមួយឆ្នាំសម្រាប់ក្លិបយក្សអេស្ប៉ាញមួយនេះ ដោយម្ចាស់មេដាយមាស អូឡាំពិក២០២០ ក៏មិនមានគ្រាប់បាល់ច្រើនគ្រាប់នោះឡើយ សម្រាប់រដូវកាលដំបូងរបស់ខ្លួននៅ At Madrid។

Cunha រកគ្រាប់បាល់បានត្រឹមតែ 6 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 29 ប្រកួតនៅ La Liga និងបានបញ្ជូនបាល់ឲមិត្តរួមក្រុមចំនួន 6គ្រាប់ ដែលនេះមិនមែនជាជម្រើសដ៏ល្អឡើយសម្រាប់បិសាចក្រហម ខណៈដែល២ប្រកួតកន្លងមកក្រុមនេះរកបានតែមួយគ្រាប់គត់ហើយគ្រាប់បាល់នោះជាបាល់ Own Goal ដែលរកបានពីកីឡាករ Alexis Mac Allister របស់ Brighton។

Man Utd នៅតែបន្តរក្សា Cristiano Ronaldo ឲ្យស្នាក់នៅក្លិបជាបន្ត ទោះបីជាមានព័ត៌មានទាក់ទងនឹងការចង់ចាកចេញរបស់គាត់ក៏ដោយ យ៉ាងណាមិញ Man Utd នឹងព្យាយាមស្វែងរកខ្សែប្រយុទ្ធថ្មីបន្ថែមទៀតដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនឲមានភាពមុតស្រួច។ Cunha ជាប្រភេទកីឡាករដែលលេងបានច្រើនតំណែងក្នុងតំបន់ប្រយុទ្ធ មិនថាលេងជាខ្សែប្រយុទ្ធទោល ,មានដៃគូ ឬ ខ្សែប្រយុទ្ធស្លាប។ក្នុងខណៈដែល talkSPORT បានចុះផ្សាយថាកៀកនឹងចុះកុងត្រាបាន អ្នកសារ ព័ត៌មានដ៏ល្បីសញ្ជាតិអុីតាលី Fabrizio Romano បាននិយាយថា កីឡាករនិងក្លិបបានពិភាក្សាគ្នាមែន ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយសម្រេចជាផ្លូវការនៅឡើយ។

កាលពីពេលថ្មីៗកន្លងទៅក៏មានព័ត៌មានទាក់ទងទៅនឹងការចង់បានមិត្តរួមក្រុម Cunha ពី At Madrid គឺកីឡាករ Alvaro Morata ហើយកាលពីរាត្រីថ្ងៃច័ន្ទ ទី១៥ ខែសីហា កន្លងទៅខ្សែប្រយុទ្ធ Morata បានស៊ុតបញ្ចូលទី២គ្រាប់ជួយឲក្រុមរបស់លោក Diego Simeone ទទួលបានជ័យជំនះក្នុងប្រកួតបើកឆាករដូវកាលថ្មី La Liga 2022-23 លើ Getafe 3-0 ផងដែរ។

Manchester United ក៏ធ្លាប់បានដាក់សំណើរដេញថ្លៃទិញកីឡាករ Marko Arnautovic ប៉ុន្តែត្រូវបានដកសំណើរនេះទៅវិញដោយសារតែមានការមិនពេញចិត្តពីអ្នកគាំទ្រ។ដូចនេះខ្សែប្រយុទ្ធ Cunha អាចនឹងជាជម្រើសចុងក្រោយសម្រាប់ក្លិប Man Utd មុននឹងទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី០១ ខែកញ្ញាខាងមុខដនេះ។