ក្រោយវិលត្រលប់ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ កីឡាករ ស៊ុ គង់ហេង បានលត់ជង្គង់សំពះអ្នកមានគុណខ្លួនភ្លែតតែម្ដង។
ម្ចាស់មេដាយ៦គ្រឿងរូបនេះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមគ្រួសារមានទាំងឪពុកម្ដាយ អ៊ំស្រី និងលោកយាយ ព្រមទាំងសមាជិកគ្រួសារជាច្រើនទៀត។
មេដាយទាំង៦គ្រឿងដែល ស៊ុ គង់ហេង ទទួលបានមានដូចជា មេដាយ២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៣គ្រឿង៕