Cole Palmer នៅក្នុងចំណោមកីឡាករបីរូបរបស់ Chelsea ដែលមិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករដែលត្រៀមប្រកួត UEFA Europa Conference League។
ខ្សែបម្រើវ័យក្មេងរូបនេះ ក្លាយជាចំណែកដ៏សំខាន់សម្រាប់ ក្រុមតោខៀវតាំងពីគេផ្លាស់មកកាន់ទឹកដី Stamford Bridge ពី Manchester City កាលពីឆ្នាំ២០២៣។
កីឡាករវ័យ២២ឆ្នាំ បានរួមចំណែកគ្រាប់បាល់៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣លើកកាលពីរដូវកាលមុន ហើយជួយ Chelsea ទទួលបានឱកាសចូលរួម Europa Conference League ប៉ុន្ដែគេមិនបានរួមចំណែកជួយមិត្តរួមក្រុមក្នុងការប្រកួតពានរង្វាន់អឺរ៉ុបមួយនេះ។
យោងតាមប្រភពពី អ្នកសារព័ត៌មាន Nizaar Kinsella របស់ស្ថាប័ន BBC បានឱ្យដឹងថា Palmer រួមជាមួយ Wesley Fofana និង Romeo Lavia ស្ថិតនៅក្រៅបញ្ជីក្រុមបង្វឹកដោយលោក Enzo Maresca សម្រាប់ប្រកួត Conference League វគ្គចែកពូលនោះទេ។