កីឡាបាល់ទាត់ ជាកីឡាដ៏ពេញនិយមបំផុតនៅលើពិភពលោកដែលជាវេទិកាផ្ដល់ឱកាសដល់មនុស្សគ្រប់គ្នាចូលរួមលេង ដោយមិនប្រកាន់ភេទ សាសន៍ ពណ៌សម្បុរ ឬកម្រិតជីវភាព មានក្រនោះទេ។ ហើយលើសពីនេះ កីឡាបាល់ទាត់បាននិងកំពុងជួយផ្លាស់ប្ដូរជោគវាសនាមនុស្សជាច្រើនពីអ្នកដែលមានជីវភាពខ្វះខាត ក្រក្រី ឱ្យក្លាយជាតារាល្បាញល្បី មានទ្រព្យសម្បត្តិលំដាប់សេដ្ឋី ប្រសិនពួកគេមានទេពកោសល្យ មានវិន័យខ្ពស់ តស៊ូប្រឹងប្រែង និងចេះទុកដាក់បានល្អប្រាក់កាសដែលពួកគេរកបានពីអាជីពនេះ។
ខាងក្រោមនេះជាកំពូលតារាបាល់ទាត់មួយចំនួនដែលវិវឌ្ឍខ្លួនពីក្មេងក្រីក្រមកក្លាយជាកីឡាករលំដាប់ពិភពលោកនិងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ តាមការចុះផ្សាយរបស់ Sports Brief និង All Football ក្នុងខែសីហាឆ្នាំ២០២៤។
- Luka Modric : មានឈ្មោះក្រៅថា “Lucky Luka” Modric កើតថ្ងៃទី៩កញ្ញា១៩៨៥នៅ Zadr ប្រទេសក្រូអាត។
- Alexis Sanchez : ខ្សែប្រយុទ្ធ Alexis Sanchez កើតថ្ងៃទី១៩ខែធ្នូឆ្នាំ១៩៨៨ នៅ Tocopilla ប្រទេសឈីលី។
- Sadio Mane : Mane កើតថ្ងៃទី១០មេសា១៩៩២ នៅ Bambali នៃស្រុក Sedhiou ប្រទេសសេណេហ្គាល់ តែមានឪពុកម្ដាយជាជនជាតិហ្គីណេ។
- Neymar : តាមសេចក្ដីរាយការណ៍ ឪពុកម្ដាយ Neymar ក្រីក្រដល់ថ្នាក់គ្មានលទ្ធភាពឆ្លុះអេកូមុនពេល Neymar កើតនៅថ្ងៃ៥ កុម្ភ: ឆ្នាំ១៩៩២ផង។
- Angel Di Maria : Di Maria កើតថ្ងៃទី១៤ កុម្ភ: ១៩៨៨។ នៅក្នុងដំណាក់កាលដំបូងនៃជីវិត គ្រួសាររបស់ Di Maria ក្រីក្រ មិនមានជម្រកសមរម្យនិងខ្វះខាតច្រើនយ៉ាង។
Zlatan Ibrahimovic ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០២៣, Carlos Tevez ដែលបានចូលនិវត្តក្នុងឆ្នាំ២០២១, Roberto Firmino, Luis Suarez, Lionel Messi, Cristiano Ronaldo ជាដើម សុទ្ធតែមានកុមារភាពកម្សត់កម្រដោយសារជីវភាពគ្រួសារក្រីក្រ មុនពេលវិវឌ្ឍខ្លួនក្លាយជាតារាបាល់ទាត់ឆ្នើមៗយ៉ាងល្បីល្បាញ រកបានចំណូលយ៉ាងសន្ធឹកសន្ធាប់ដោយសារទេពកោសល្យបាល់ទាត់ ហើយដែលយើងអាចហៅបានថា«សេដ្ឋី»។ នៅមានច្រើនរូបផ្សេងទៀត កីឡាករដែលវិវឌ្ឍពីក្មេងក្រក្រី ក្លាយជាកីឡាករល្បី មានបានដោយសារបាល់ទាត់។
«បើអ្នកកើតមកក្រ មិនមែនកំហុសអ្នកទេ, តែបើអ្នកស្លាប់ទៅវិញក្រ នោះទើបជាកំហុសរបស់អ្នក»។ នេះជាប្រយោគដ៏ល្បីល្បាញពោលឡើងដោយមហាសេដ្ឋីពិភពលោក Bill Gates៕