Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូ Atletico និយាយអ្វីខ្លះ​ ចំពោះភាពចម្រូងចម្រាស់នៃការស៊ុតប៉េណាល់ទីរបស់ Alvarez?

អ្នកចាត់ការ Atletico Madrid លោក Diego Simeone មិនអស់ចិត្តចំពោះការសម្រេចដកគ្រាប់បាល់ស៊ុតប៉េណាល់ទីរបស់ Julian Alvarez ក្នុងប្រកួត UEFA Champions League ទល់ Real Madrid កាលពីរាត្រីថ្ងៃពុធ។

ក្រុមអធិរាជសបានឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី ៤-២ បន្ទាប់ពីការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទាំងពីរជើង ខណៈដែលបាល់ស៊ុតដោយ Alvarez បានត្រូវបាន VAR ដកចេញ ក្រោមមូលហេតុដែលគេប៉ះបាល់ពីរដង។ VAR បានពិនិត្យឃើញថា ជើងខាងឆ្វេងរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន បានរំកិលប៉ះបាល់បន្ដិច មុនពេលគេស៊ុតជើងស្ដាំបញ្ចូលទី៕